ព័ត៌មានជាតិ

ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ បាន​នាំ​យក​សម្ភារៈ​សិក្សា​ចែកជូន​សិក្សានុសិស្ស​ចំនួន​៥២៤​នាក់​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​

ខេត្ត​កំពង់ធំ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្ល​ង​មកនេះ​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​នាំ​យក​សម្ភារៈ​សិក្សា​ចែកជូន​សិក្សានុសិស្ស​ចំនួន​៥២៤​នាក់ នៅ​សាលា​បឋម​កំពង់ធំ​និង​អនុវិទ្យាល័យ​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងថា​កុមារ​គឺជា​ធនធាន​មនុស្ស​ដ៏​សំខាន់ ហើយក៏​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​មិន​អាច​ខ្វះ​បាន​សំរាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត ហេតុ​នេះ​យើង​ត្រូវតែ​ផ្តល់​កិច្ចការពារ និង​អភិវឌ្ឍ​កុមារ​អោយបាន​ល្អ​ប្រសើរ ។​

​ជាមួយនេះដែរ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​លោកនាយក លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អស់​ពិ​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការបង្ហាត់​បង្រៀន សិក្សានុសិស្ស​រហូត​ទទួលបានល​ទ្ធ​ផល គួរ​អោយ​មាន​មោទនភាព​គ្រប់ៗ​គ្នា ក៏​ដូចជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​បង្ហូរ​ក្នុង​សាលា ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​នៅ​ឆ្នាំក្រោយ ដើម្បី​មាន​ភាពងាយស្រួល​ដល់​សិក្សានុសិស្ស​និង​លោកគ្រូ អ្នកគ្រូ​ផងដែរ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សិក្សានុសិស្ស​ដែល​ទទួល​បាន​សម្ភារៈ​ទាំ​ង​៥២៤​នាក់​ស្រី​២៥៣​នាក់​ក្នុងនោះ​មាន​សិក្សានុសិស្ស​បឋមសិក្សា​៣៤៤​នាក់ សិស្សស្រី​១៦៩​នាក់ និង​សិស្សានុសិស្ស​អនុវិទ្យាល័យ​១៨០​នាក់ សិស្សស្រី​៨៤​នាក់ សម្ភារៈ​សិស្សា​រួមមាន សៀវភៅ​២១០០​ក្បាល ប៊ិច​៣៥០​ដើម និង​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​១,០០០,០០០​រៀល ។​

kam

Leave a Reply

Your email address will not be published.