ព័ត៌មានជាតិ

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចុះ​អន្តរាគមន៍ បែងចែក​ទឹក​ជូន​ប្រជាកសិករ ក្នុងស្រុក​កណ្ដៀង តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​

​ខេត្ត​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អន្តរាគមន៍​បែងចែក​ទឹក​ជូន​ប្រជា​កសិករ​ក្នុង​ស្រុក​កណ្ដៀង​តាម​ការស្នើសុំ​របស់​ប្រជ​ពលរដ្ឋ​។​ឯកឧត្តម​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​ស្រុក​ត្រូវ​ដាក់​កម្លាំង​សមត្ថកិច្ច​ប្រចាំការ ទៅ​តាម​គោលដៅ​សំខាន់ៗ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាកសិករ​ឲ្យទទួល​បាន​ទឹកតាម​ការបែង​ចែក និង​មាន​តម្លាភាព ។​

​ទោះបី​មិន​អាច​ផ្ដល់ជូន​គ្រប់​តម្រូវការ​ពិតមែន តែ​អាច​ផ្ដល់ជូន​ដល់​ប្រជាកសិករ​គ្រប់​រូប​ដែល​តម្រូវការ​ផងដែរ​។ នេះ​គឺជា​ស្មារតី​យក​កិច្ច​ទុកដាក់​របស់​ឯកឧត្តម​អភិបាលខេត្ត​ក្នុង​ការជួយ​ដោះស្រាយ​នូវ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ ៕

 

kam

Leave a Reply

Your email address will not be published.