ខេត្តកំពង់ស្ពឺ កន្លងមកនេះ លោក សម សោភ័ណ្ឌ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសមទ្ធិផលនានាក្នុងវត្តនទីសោភ័ណ្ឌ(ហៅវត្តរំលេចសំបូរ)ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជាមួយគ្នានោះដែរក៏មានពិធីប្រកាសតែងតាំងនិងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសីលវិសុទ្ធមង្គលអែម លីណា ព្រះចៅអធិការវត្ត នទីសោភ័ណ្ឌ(ហៅវត្តរំលេចសំបូរ)ក្រោមព្រះអធិបតីភាពព្រះមុនីសត្ថាចារ្យ កោសល កែវ ចន្ថា ព្រះមេគណខេត្តក្នុងនោះក៏មានវត្តមាន ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តបានចូលរួមផងដែរពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។