ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា
ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងលោកជំទាវរួមជាមួយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវអមដំណើរដោយមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញបើកកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស២៥៦៨ គ.ស ២០២៤ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។