ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវបាន អញ្ជើញនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកាលពីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៤។
ដោយស្មារតីយកចិត្តិទុកដាក់ខ្ពស់ ឯកឧត្តម និងលោកជំទាវបានជួបសំណេះសំណាលជាមួយក្មួយៗដែលពាក់ព័ន្ធនឹងសារធាតុញៀន នៅមជ្ឍមណ្ឌលជាតិបន្សាបគ្រឿងញៀន ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជន ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតនៅក្នុងមជ្ឍមណ្ឌល ៕