ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តមស្វាយសំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានដឹកនាំសមាជិកគណៈកម្មធិការសាខាអនុសាខា មន្ត្រីរាជការក្នុងខេត្ត ប្រារព្ធពិធីអបអរសាទរពិធីបុណ្យចំរើនព្រះជន្មថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា គំរប់ព្រះជន្ម៨៨ យាងចូល៨៩ព្រះវស្សា ដែលបានរៀបចំប្រារព្ធធ្វើឡើង នៅស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង ។