ខេត្តកំពង់ចាម ៖ គួររំលឹកថា ក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារនិងកសាងប្រទេសជាតិមាតុភូមិ ជាពិសេសលើវិស័យទេសចរណ៍បាននិងកំពុងមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់។
ចំពោះប្រវត្តិនិងសកម្មភាពការងារដែលលោក ស៊ាន សុគុន បានចូលបំរើការងារនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋរួមមាន ពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៨៩ ជាមន្ត្រីការិយាល័យរដ្ឋបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម។ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ជាមន្ត្រីការិយាល័យរដ្ឋបាលនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ។
-ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ បានទទួលការតែងតាំងជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩ ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពុងចាម ។ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ បានទទួលការតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម រហូតសព្វថ្ងៃនេះ ។
-ដោយសារការខិតខំប្រឹងប្រែងបំពេញការងារនិងមានស្នាដៃជាច្រើននេះហើយលោក ស៊ាន សុគុន ត្រូវបានទទួលគ្រឿងឥស្សរិយយសជាមេដាយចំនួន៣គ្រឿង។ ១/មេដាយមុនីសារាភ័ណ្ឌថ្នាក់សេនាមួយគ្រឿង ២/មេដាយការងារសុវត្ថារាថ្នាក់សេនាមួយគ្រឿង និង ៣/មេដាយការងារថ្នាក់សំរិទ្ធមួយគ្រឿង ៕