បើតាម លោកស្រី សាម៉ន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ឋាជីវៈខេត្តកែបបានអោយដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បបន្ន តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា៖ មានដូចខាងក្រោម៖
– ខេត្តកំពង់ស្ពឺ មាន ១២៨៨៩ កន្លែង ខេត្តកំពង់ឆ្នាំង មាន ១០៣០០ កន្លែង រាជធានីភ្នំពេញ ១០១៣៣ កន្លែង
– ខេត្តស្វាយរៀង មាន៦៤២៣ កន្លែង ខេត្តរតនគីរី មាន ៥២០៦ កន្លែង ខេត្តក្រចេះ មាន ៣០០០ កន្លែង ខេត្តតាកែវ មាន ១៩៦៦ កន្លែង ខេត្តកណ្តាល មាន ១៣១៦ កន្លែង ខេត្តបន្ទាយមានជ័យ មាន ៣៨៣ កន្លែង ខេត្តកោះកុង មាន ៣៣៨ កន្លែង និង ខេត្តផ្សេងទៀតមាន ១៣៩២ កន្លែង ។
– ទាក់ទងទៅ និង ប្រភេទមុខរបរវិញមាន ១០មុខ មានដូចជា៖ អ្នកបញ្ចាម៉ាស៊ីនដេរមាន ៣៥៨២៩ កន្លែងកម្មករចំការដំណាំមាន ៨៥០៦ កន្លែង កម្មករក្នុងផលិតកម្ម មាន ១៩៤៩ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូមាន ១១៦១ កន្លែង មន្ត្រីឥណទាន និង ប្រាក់កម្ចីមាន ៧០១ កន្លែង អ្នកបញ្ជាម៉ាស៊ីនផលិតផលធ្វើពីក្រណាត់ រោមសត្វមាន ៥២០ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្ម ខាងសម្ភារវាយនភ័ណ្ឌធ្វើពីស្បែកមាន ៥០០ កន្លែង កម្មករវេចខ្ចប់ដោយដៃមាន ៣៧២ កន្លែង អ្នកប្រមូលបំណុល និង អ្នកធ្វើការដែលពាក់ព័ន្ធ មាន ៣២៨ កន្លែង អ្នកលក់ដូរតាមទំនាក់ទំនង មាន ២៧៧ កន្លែង និង មុខរបរផ្សេងៗ មាន ៣១៥៣ កន្លែង ។
