ព័ត៌មានជាតិ

​លោកជំទាវ ឯក គន្ធ​វា​រី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឆាយ ប្ញ​ទ្ធិ​សែន ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប ផ្លូវ​ចំនួន​២​ខ្សែ នៅ​ឃុំ​តំបែរ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បួងឃ្មុំ ៖ នា​ថ្ងៃ​ចន្ទ ៣​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ឯក គន្ធ​វា​រី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឆាយ ប្ញ​ទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង រួម​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប ផ្លូវ​ចំនួន​២​ខ្សែ ក្រាល​ល្បាយ​ក្រួស ប្រវែង​សរុប ១៦ ៥០០​ម៉ែត្រ និង​សំណង់​សិល្បការ្យ​មួយចំនួន ស្ថិតនៅ​ឃុំ​តំបែរ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​អនុរដ្ឋលេខាធិការ និង​ក្រុមការងារ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ព្រមទាំង​បាន​សំណូមពរ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ថែទាំ​ផ្លូវ​នេះ​ឱ្យបាន​ដិតដល់ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ធានា​ដល់​ការប្រើប្រាស់​បាន​យូរអង្វែង​៕

 

kam

Leave a Reply

Your email address will not be published.