ខេត្តកំពង់ធំ ៖ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានកសាងសមិទ្ធិផលជាច្រើននៅក្នុងមូលដ្ឋាន ធ្វើឱ្យមានការអភិវឌ្ឃន៍រីកចម្រើនគួរឱ្យកោតសរសើរ ។
លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ធ្វើផ្លូវបេតុងបានមួយខ្សែ ប្រវែង១២៦២ម៉ែត្រ ជាគម្រោងរបស់ខេត្ត ។ ឆ្នាំ២០២៤ នេះដែរថវិការមូល្បនិធិសង្កាត់ធ្វើផ្លូវបានមួយខ្សែ ប្រវែង ១៥១៤ម៉ែត្រ និងធ្វើផ្លូវក្រាលគ្រួសក្រហមបានប្រវែង៦៩០ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែទៀត ប្រវែង១១៥៧ម៉ែត្រ ។សម្រាប់ឆ្នាំ២០២៥ វិញ ថវិការមូល និធិសង្កាត់ធ្វើផ្លូវបេតុងបានមួយខ្សែ កំពុងដំណើរការបាន៤២០ ម និងអនុវត្តបន្តខាងមុខទៀត១១៣០ម ជាកិច្ចបញ្ចប់ ៕