ព័ត៌មានជាតិ

​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ មាន​ទំនាក់ទំនង​ល្អ ក្នុង​ការស្វែងរក​ជំនួយ​ពី​សប្បុរសជន ដើម្បី​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ការ​អភិវឌ្ឃន៍​រីកចម្រើន

​ខេត្ត​កំពង់ធំ ៖ បើ​តាម​លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បានឱ្យដឹងថា ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បាន​ជួយ​កសាង​សមិទ្ធិផល​ជាច្រើន នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រ​យ៉ូវ លទ្ធផល​ជាក់ស្តែង​មាន​ដូចខាងក្រោម ៖
​បាន​កសាង​ផ្លូវ​មួយ​ខ្សែ ប្រវែង​៣០០​ម៉ែត្រ និង​ត​ភ្ជាប់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ភូមិ​ត្រពាំងវែង ដល់​ភូមិ​ប្រម៉ាត់ដី ប្រវែង​ជាង​២០០០​ម បាន​ធ្វើ​រួចហើយ ។

​ឯកឧត្តម​ក៏បាន​ជួយ​សូ​ឡា​បំភ្លឺ​តាមផ្លូវ​បេតុង ភូមិ​ម្នា​វ ចំនួន​៤០​ដើម និង​ភូមិ​ពុក​យុក ចំនួន​៤១​ដើម ឯកឧត្តម​ក៏បាន​ជួយ​ដាក់​សូ​ឡា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ចំនួន​២០៨​ដើម ផងដែរ ។​

 

kam

Leave a Reply

Your email address will not be published.