កំពង់ស្ពឺ ៖ អនុវត្តតាមការដឹកនាំ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងដែលមានការចូលរួមចំណែកពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំត្រពាំងគង ។ និងមានការទំនាក់ទំនងល្អ របស់លោកមេឃុំ និងក្រុមប្រឹក្សាឃុំត្រពាំងគងផងនោះ មានសប្បុរសជនជាច្រើន បានចូលរួមចំណែក ជួយកសាងសមិទ្ធិផលជាច្រើន នៅក្នុងមូលដ្ឋានឃុំត្រពាំងគង លទ្ធផលមានដូចខាងក្រោម៖
ឯកឧត្តម រិន វីរៈ បានស្នើសុំទៅក្រសួងអភិវឌ្ឃន៍ជនបទជួយកសាងផ្លូវបេតុងអាមេ បានចំនួន០២ភូមិ ប្រវែង២០៥០ម៉ែត្រ ។ ឯកឧត្តម តុង សេង សមាជិករដ្ឋសភាបានជួយកសាងស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងគងបានមួយខ្នង កសាងពីបេតុងប្រកក្បឿង ។
ក្រៅពីនេះឃុំបានធ្វើផ្លូវបេតុងបានចំនួន០៣ភូមិ ប្រវែងសរុប ៣៩៣៧ម៉ែត្រ នៅក្នុងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៥ វិញ ឃុំមានគម្រោងធ្វើផ្លូវបេតុងចំនួន០២ភូមិ ក្នុងឃុំ ។
ឃុំក៏បានយកចិត្តទុកដាក់កសាងសាលប្រជុំបានមួយខ្នងផងដែរ សាងសង់ពីបេតុងប្រក់ក្បឿង ការសាងសង់នេះជាថវិការចូលរួមចំណែករបស់សប្បុរសជន និងថវិការមូលនិធិឃុំ ក្នុងនោះដែរ ថ្នាក់ដឹកនាំភូមិឃុំ ក៏បានចូលរួមចំណែក ក្នុងការកសាងនេះដែរ សរុបទាំងអស់ (១៣,០០០ដុល្លារ) ជាមួយគ្នានេះដែរ ឃុំក៏បានកសាងក្លោងទ្វារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងគងដ៏ស្រស់ស្អាតផងដែរ ។ ជាមួយគ្នានេះដែរ ការកសាងស្នាក់ការគណបក្សឃុំ ឯកឧត្តមរិន វីរៈ ប្រធានគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង និងក្រុមការងារកណ្ដាលចុះជួយឃុំ សរុបថវិកាចំនួន 6,600ដុល្លារក្រុមប្រឹក្សាឃុំនិងមន្ត្រីឃុំ 13 នាក់1.300.000៛ថ្នាក់ដឹកនាំភូមិ 4.035.000៛ ៕