ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ 

 

នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ ក្នុងនោះឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា សរុប១៤៥នាក់ផងដែរ ៕

kam

Leave a Reply

Your email address will not be published.