ព័ត៌មានជាតិ

គ្រួសារចំនួន១១គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ 

រដ្ឋបាលខេត្តព្រះវិហារ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា មកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅខាងក្រោយផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមគីមរិទ្ធីបានពាំនាំនូវការផ្ដាំសាកសួរសុខនិងចូលរួមសោកស្ដាយពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរពីតុលំបាករបស់បងប្អូនជាពលរដ្ឋជាក់ស្ដែងនៅពេលនេះសម្ដេចបាននាំយកនូវអំណោយមួយចំនួនមុខផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យឱនាកាសនេះ។ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនដែលទទួលរងនៅអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងនេះ ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងស្មារតីរបស់ខ្លួនដើម្បីបន្តដំណើរការមុខរបររកស៊ីរបស់ខ្លួនឲ្យត្រលប់មកប្រក្រតីភាពមកវិញ ។

អំណោយកាកបាទក្រហមដែលផ្តល់ជូននាឱកាសនោះរួមមាន:គ្រួសារដែលឆេះផ្ទះទាំងស្រុង ចំនួន ៥ផ្ទះ ស្មើ ៥គ្រួសារ ទទួលបានអង្ករ៥០kg មី២កេស ត្រីខ២យួរ ទឹកសុីអុីវ១យួរ ឃីត១កញ្ចប់ តង់១ ធុងទឹក១ កន្ទេល១ ចានឆ្នាំស្លាបព្រា១ និងថវិកាក្នុងមួយគ្រួសារ ១លានរៀល។ គ្រួសារដែលផ្ទះប៉ះពាល់(នៅជិតផ្ទះឆេះ របើកដំបូល) ៣ខ្នងផ្ទះ ស្មើ ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ២០មុឺនរៀល អង្ករ ៥០kg មី ១កេស ត្រីខ១យួរ ទឹកសុីអុី ១យួរ។

kam

Leave a Reply

Your email address will not be published.