ព័ត៌មានជាតិ

​កិច្ចប្រជុំ​ពង្រឹង​លើ​វិស័យ​ព្រះពុទ្ធសាសនា និង​វិស័យ​ពុទ្ធិក​សិក្សា​ក្នុង​ខេត្ត​កំពង់ស្ពឺ​

​ខេត្ត​កំពង់ស្ពឺ នៅ​សាលប្រជុំ​មន្ទីរ​កាលពី​ថ្ងៃ​ទី​១៩ ខែ មករា ឆ្នាំ​២០២៣ លោក សំ សោភ័ណ្ឌ ប្រធាន​
​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ ព្រះ​មុនី​សត្ថា​ចារ្យ​កោសល្យ កែវ ចន្ថា ព្រះ​មេគណ​ខេត្ត​គណៈ​មក​ហា​និកាយ ព្រះ​ធម្មរាជ​វឌ្ឍនា ប៉ុល អ៊ូច ព្រះ​បាឡាត់​គណ​ខេត្ត តំណាង​សាលា​គណ​ខេត្ត គណៈធម្មយុត្តិកនិកាយ​បាន​និមន្ត​និង​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា និង​វិស័យ​ពុទ្ធិក​សិក្សា​ក្នុង​ខេត្ត​ដោយ​មាន​ការ​និមន្ត​អញ្ជើញ ចូលរួម​ពី​សំណាក់ លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​មន្ទីរ ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ព្រះគ្រូ​អនុគណ​ក្រុង ស្រុក​ទាំង​៧ និង​ជំនួយការ​សាលា​គណ​ខេត្ត ។​

kam

Leave a Reply

Your email address will not be published.