ខេត្តកំពង់ធំ៖កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនឹងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករាឆ្នាំ២០២៣នឹងលើកទិសដៅសំរាប់ខែកុម្ភៈឆ្នាំ២០២៣ជាបន្តទៀត។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីមេបញ្ជាការរងខេត្តលោកនាយនាយរងលេខាធិការលោកប្រធានមន្ទីរលោកនាយការិយាល័យលោកមេបញ្ជាការមូលរដ្ឋានក្រុងស្រុក៕