ខេត្តកំពង់ចាម ៖ នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ លោក ភោគ សាវុធអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងលោកហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញចូលរួមពិធីសង្ក្រាន្តកងមាស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ.ស២០២៤ នៅទីតាំងវត្តកងត្រង់ណឹង ។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាមនិងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានក្រុមការងារចុះជួយឃុំកងតាណឹង ។