ខេត្តកំពង់ធំ ៖ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការីចុះសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងថវិកា មហាគ្រួសារកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានជូនពរឲ្យលោកពលបាលឯក ភត រតនា មានសុខភាពល្អ ឆាប់ជាសះស្បើុយពីជម្ងឺនិងបានវិលត្រឡប់ចូលបំពេញភារកិច្ចក្នុងអង្គភាពវិញ។