ព័ត៌មានជាតិ

​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អ្នក​សំអាត​អនាម័យ​បរិស្ថាន​ចំនួន​១៧៦​នាក់​មកពី មន្ទីរ​បរិស្ថាន​ខេត្ត​ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថាន​អង្គរ​

ខេត្តសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​វេទិកា​បុណ្យអុំទូក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​ខេត្តសៀមរាប បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ចំនួន​១៧៦​នាក់​ដែល​ជា​អ្នក​សំអាត បរិស្ថាន​អនាម័យ ការផ្គត់ផ្គង់​បន្គន់​អនាម័យ​ចល័ត ការសំអាត​ប្រមូល​ទុកដាក់​ដឹក​ជញ្ជូន​សម្រាម​សំណល់​រាវ និង​ការងារ​ផ្សព្វផ្សាយ​អប់រំ បរិស្ថាន​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​មកពី​៤​អង្គភាព​មន្ទីរ​បរិស្ថាន​ខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថាន​អង្គរ​។​

ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បាន​ធ្វើ​ការកោតសរសើ​រ​និង​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ក្រុមការងារ សំអាត​អនាម័យ បរិស្ថាន ទាំងអស់​ប្រកប​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ក្នុង​ឆ្នាំ​២០២៣​នេះ ដោយ​មិន​គិត​ពី​ការនឿយហត់​ឡើយ បាន​លះបង់​ពេលវេលា​ធ្វើ​ការសំអាត​មិន​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​ប្រជា​ជលរ​ដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​បាន​មក​ចូលរួម​កម្សាន្ត​ក្នុង រយៈពេល​៤​ថ្ងៃ នៃ​កម្មវិធី​នេះ ។ ក្នុងនោះដែរ ឯ​កត្តម​អភិបាលខេត្ត បាន​នាំយក​នូវ​វត្ថុ​កំដរដៃ​ជូន​ដល់​បងប្អូន​អ្នក​សំអាត​អនាម័យ​ទាំង​១៧៦ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ទឹក​សុទ្ធ​១​កេស ភេសជ្ជៈ​១​កេស និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល ។​

kam

Leave a Reply

Your email address will not be published.