ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​រៀបចំ​បើក​កិច្ចប្រជុំ​សាមញ្ញ​មួយ លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ខេត្ត​ឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងមកនេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ឧត្តរមានជ័​យ បាន​រៀបចំ​កិច្ចប្រជុំ សាមញ្ញ​មួយ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯ​ឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉ែន កុសល្យ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឧត្តរមានជ័យ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លេខាធិការដ្ឋាន សាលាដំបូង​ខេត្ត តំណាង​ពន្ធនាគារ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ​ខេត្ត លោកនាយក នាយករង រដ្ឋបាល​សាលាខេត្ត លោក​អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ។​

​ជាមួយគ្នានេះដែរ ក៏​មាន​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី នាយក​ទីចាត់ការ​សាលាខេត្ត និង​មន្ត្រី​ចំណុះ​សាលាខេត្ត បាន​អញ្ជើញ​ចូលរួម​ជាច្រើន​នាក់​នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ។​

kam

Leave a Reply

Your email address will not be published.