ព័ត៌មានជាតិ

លោក​ឧត្តម​សេម​នីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​នាំយក​ថវិកា​៨​លាន​រៀល​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាបាល់ទះ​ក្លឹប​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បាន​នាំយក​ថវិកា​ចំនួន ៨​លាន​រៀល ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​បាល់ទះ និង​លោក​គ្រូបង្វឹក​ផងដែរ ។​

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​និង​អស់​ពី​សម​ម​ត្ថភាព​ក្នុងនាម​ជា​អ្នក​កីឡាករ​ទោះបីជា​លទ្ធផល​បែប​ណា​ក៏​នៅតែ​មាន​ស្នាមញញឹម ។​

​ជាមួយគ្នានេះដែរ លោក​ស្នងការ​ខេត្ត​ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​ដល់​កីឡាករ​ក្នុង​១​នាក់​៤០០,០០០​រៀល​និង​ក្រុម​លោក​គ្រូបង្វឹក ។ គួរ​រំលឹក​ថា​ក្លឹប​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០២២ ដែល​មាន​លោក​ឧតត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជា​ស្ថាបនិក និង​មាន​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វិ​រៈលោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ជា​គ្រូបង្វឹក លោក​វរសេនីយ៍ទោ វឹក វើន ជា​គ្រូ​ជំនួយ​។​

​លោក​ស្នងការ​ខេត្ត​បានឲ្យដឹង​ថា​ក្រុមកីឡា​ក្លឹប​បាល់ទះ​មួយនេះ ធ្លាប់បាន​ចូលរួម​ប្រកួត​ដណ្តើម​ពាន់រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ចំនួន​២​លើក​រួចមកហើយ​គឺ​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ។ ធ្លាប់​ចូលរួម​ប្រកួត​កីឡា​បាល់ទះ​ថ្នាក់​ខេត្ត​នៅ​តំបន់​បឹង​ជង្រុក ស្រុក​ម៉ាឡៃ ទទួលបាន​ជ័យជំនះ ជា​ម្ចាស់​ពានរង្វាន់ សម្តេច​តេជោ ហ៊ុន សែន ផងដែរ ។​

kam

Leave a Reply

Your email address will not be published.