ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ខែបន្តទៀតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ខិតខំបន្តយកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាពេលរដ្ឋប្រកបដោយ គុណភាព និងតម្លាភាព ពង្រឹងវិន័យកងកម្លាំងនិងធានាឱ្យបាននូវសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សារធារណៈឱ្យកាន់តែល្អប្រសើរ ។ នៅទីបញ្ចប់លោកស្នងការក៏បានប្រសិទ្ធពរជ័យមហាប្រសើរជូនដល់អង្គប្រជុំទាំងមូលទទួលបាននូវសុខភាពល្អនិងជ័យជំនះគ្រប់ភារកិច្ច ។