ខេត្តកំពង់ធំ ៖ ដោយមើលឃើញពីការខ្វះខាតការប្រើប្រាស់ទឹកស្អាតនៅក្នុងឃុំ លោក តែម ធន មេឃុំកកោះក្នុងស្រុកសន្ទុកបានសហការជាមួយអង្គការ ១០០១ ដើម្បីសាងសង់រោងផលិតទឹកស្អាត នៅក្នុងបរិវេណសាលាឃុំដើម្បីចែកចាយដល់សាលារៀនក្នុងឃុំចំនួន៦កន្លែងដោយមិនគិតលុយ។ ក៏ប៉ុន្តែលក់អោយប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុង១ពីដុងធំតែ១២០០រៀលតែប៉ុណ្ណោះ។
ការសាងសង់រោងផលិតទឹកស្អាតនេះ ឃុំបានចូលរួមបដិភោគចំនួន១៤០០ដុល្លាអាមេរិកផងដែរ ស្មើនឹង៦លានរៀល ។ រោងផលិតទឹកស្អាតនេះ មានទំហំ៥០ម x៦ម សាងសង់ពីដែក ដំបូលប្រក់សង្ក័សីចាក់បេតុងខាងក្រោម ដាក់អោយដំណើរការចាប់តាំងពីឆ្នាំ២០១៤ រហូតដល់សព្វថ្ងៃនេះ។
ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់លោកមេឃុំ ក្នុងការជួយដោះស្រាយប្រជាពេលរដ្ឋបានមួយកំរិតផងដែរ ៕