ព័ត៌មានជាតិ

​លោក កែ សុខុម ជា​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​បាន​ចូលរួមចំណែក​ការពារ​និង​កសាង​ប្រទេសជាតិ​មាតុភូមិ​

ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ មក​យើង​បាន​ពិនិត្យឃើញ​ថា​លោក កែ សុខុម ប្រធានការិយាល័យ​រដ្ឋ​បាល​និង​បុគ្គលិក​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កំពង់​ឆ្នាំ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការបំរើ​ប្រទេស​ជាតិ​មាតុភូមិ ធ្វើអោយ​មាន​ការកោតសរសើ​រ​ពី​ថ្នាក់ដឹកនាំ​និង​មជ្ឈដ្ឋាន​ទូទៅ​ជា​ច្រើន ។​

​ប្រវត្តិ និង​សកម្ម​ការងារ​ព្រមទាំង​គ្រឿង​ឥស្សវិយយស​និង​ប័ណ្ណ​សរសើរ​ដែល​រាជរដ្ឋាភិបា​ល​កម្ពុជា​និង​ថ្នាក់​ដឹង​នាំ​ជា​ប្រធាន​ស្ថាប័ន​ក្នុង​មន្ទិីរ​ក្នុង​ខេត្ត​ប្រគល់​អោយ​កាន់​កាប់គ្រប់​គ្រង​ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៩ បាន​ទទួល​ការចាត់តាំង​ជា​មន្ត្រី​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង​។ ពី​ឆ្នាំ​១៩៨៩​រហូត​ដល់​សព្វថ្ងៃនេះ ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ខេត្ត​កំពង់ឆ្នាំង​។​

​លោក កែ សុខុម ក៏​មាន​មុខនាទី​មួយទៀត ជា​ក្រុមការងារ​ចុះជួយ​ឃុំ​បែង​ពោះ ស្ថិត​នៅក្នុង​ស្រុក​សាមគ្គី មាម​ន​ជ័យ ខេត្ត​កំពង់ឆ្នាំង​។ ក្នុងតួនាទី​នេះ លោក​តែងតែ​បាន​ចុះ​ជាប់​មូលដ្ឋាន​សាកសួរ​សុខទុក្ខ និង​ជួយ​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ផង​ដែរ​។ ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង និង​មាន​ស្នាដៃ​ជាច្រើន​នេះហើយ លោក កែ សុខុម ត្រូវបាន​ទទួល​គោ​រម្យ​ងារ​មួយទៀត មាន​ឋានៈ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥ ប្រោស​គ្រោះ រាជទាន​និង​ចុះ​ព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឃើញ​និង​ថតចម្លង​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជា​ផ្លូវការ ៕

 

kam

Leave a Reply

Your email address will not be published.