ខេត្តបាត់ដំបង ៖ បើតាមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងឲ្យដឹងថា នឹងមានយុទ្ធនាការ (ផ្ទះមួយខ្នង ដើមឈើ ១ដើម) ដែលនឹងចាប់ផ្ដើមនាពេលខាងមុខនេះ ក្នុងគោលបំណង ដើម្បីលើកកំពស់សម្រាប់ទីក្រុងបាត់ដំបងអោយកាន់តែល្អប្រសើប្រកបដោយសោភ័ណ្ឌភាពបរិស្ថាន និងអនាម័យ ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋក្នុង្រុងចូលរួម (យុទ្ធនាការផ្ទះមួយខ្នង ដើមឈើ ១ដើម) ដើម្បីប្រែក្លាយក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាផងដែរ។ ទាំងអស់នេះ ចាប់ផ្ដើមពីក្រុងបាត់ដំបង និងបន្តទៅតាមទីប្រជុំជន ស្រុកផ្សេងៗ ជាបន្តទៀតក្នុងខេត្ត ៕