ព័ត៌មានជាតិ

ពិធី​ប្រកាស​សមាសភាព គណៈកម្មការ​អាចារ្យវត្ត​ចំនួន​៣៦​រូប​នៅ​វត្ត​ប្រពៃ​ស្រ​ពណ៌​ស្ថិតនៅក្នុង​ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង ៖ សមាសភាព គណៈកម្មការ​អាចារ្យវត្ត​ចំនួន​៣៦​នាក់​ត្រូវបាន​ប្រកាស​តែងតាំង ជា​គណៈកម្មការ​អាចារ្យ​វត្ត​ក្នុង​វត្ត​ប្រពៃ​ស្រ​ពណ៌​ស្ថិតនៅក្នុង ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះអធិបតីភាព​ព្រះ​ទេព មុនី សុខ​ថា​ន ព្រះ​មេគណ​ខេត្ត​កំពង់ឆ្នាំង និង​លោក​សរ លាង ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កំពង់​ឆ្នាំ ។​
​ព្រមទាំង​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​ស្រុក​លោក លោកស្រី ជា​អាជ្ញាធរ​មូលដ្ឋាន​សមាស​ភាព​អាចារ្យ​និង​ពុទ្ធ​បរិស័ទ្ធ ចូលរួម​ផង​ដែរ ៕

kam

Leave a Reply

Your email address will not be published.