ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិវបូណ៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកវិធានការបង្ការបង្ក្រាប ទប់ស្កាត់និងវិធានការចំពោះអ្នកដែលទៅទន្ទ្រានកាន់កាប់អាស្រ័យផលនៅលើដីតំបន់៣ និងព្រៃលិចទឹក ។
នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកងកម្លាំងទាំង៣ ការិយាល័យជំនាញពាក់ព័ន្ធនិងលោក លោកស្រីមេឃុំពាក់ព័ន្ធ ព្រមទាំងលោកមេភូមិ នៅសាលប្រជុំ សាលាស្រុកបរិបូណ៌ជាច្រើនរូបផងដែរ ៕