ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន ស៊ីថា អភិបាលនៃគណអភិបាលស្រុកកំពង់ត្រឡាច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សា និងពិគ្រោះយោបល់ចំពោះកិច្ចការសំខាន់ៗនិងចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច។
កិច្ចប្រជុំគណៈអភិបាលស្រុកកំពង់ត្រឡាចនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ជានាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងលោកស្រីអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សស្រុកកំពង់ត្រឡាចផងដែរ ៕