ខេត្តកំពង់ចាម ៖ បើតាម លោកម៉ៅ សារឿន មេឃុំរកាគយក្នុងស្រុកកងមាសបានអោយដឹងថា យោងតាមការប្រជុំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ត្រូវបន្តអនុវត្តដល់ខែមីនា ឆ្នាំ២០២៤ ។
ចំពោះទំហំប្រាក់ឧបត្ថម្ភដូចមានចែងក្នុងនមាត្រា៥ថ្មីត្រូវអនុវត្តចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ដែលមានដូចខាងក្រោម៖
១-ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុង១ខែ តាមកម្រិតក្រីក្រ ក្នុងនោះក្រីក្រ១និងក្រីក្រ២។ គ្រួសារមានប័ណ្ណសមធម៌(ប្រភេទ១និងប្រភេទ២)ប្រភេទក្រីក្រ១ ទទួលបាន១២០,០០០រៀល ប្រភេទក្រីក្រ២ ទទួលបាន១២០,០០០ រៀល។
-ចំពោះកុមារអាយុពី០-៥ឆ្នាំ ក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល ក្រីក្រ២ ទទួលបាន២៨,០០០រៀល ។ ចំណែកជនពិការភាពក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល និងក្រីក្រ២ ទទួលបាន ២៨,០០០រៀល។ រីឯមនុស្សចាស់ចាប់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល ក្រីក្រ២ទទួលបាន២៨,០០០រៀលនឹងគ្រួសារក្រីក្រដែលមានផ្ទុកមេរោគអេដស៍ ក្រីក្រ១ទទួលបាន៤០,០០០រៀល ក្រីក្រ២ ទទួលបាន២៨,០០០រៀល ។
២-ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ ប្រភេទមុខសញ្ញាក្រុមជនគោលដៅប្រាក់ឧបត្ថម្ភក្នុង១ខែ តាមកម្រិតក្រីក្រ គឺក្រីក្រ១ និងក្រីក្រ២ ។ ក្នុងនោះគ្រួសារមានប័ណ្ណសមធម៌(ប្រភេទ១និងប្រភេទ២)ក្រីក្រ១ ទទួលបាន១២០,០០០រៀល និងក្រីក្រ២ទទួលបាន១២០,០០០រៀល។
ចំណែកកុមារអាយុ០-៥ឆ្នាំក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល ក្រីក្រ២ ទទួលបាន២៨,០០០រៀល។ ចំពោះជនពីការភាពក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន៤០,០០០រៀល និងក្រីក្រ២ ទទួលបាន២៨,០០០ រៀល។ រីឯមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ក្រីក្រ១ ទទួលបាន៤០,០០០រៀល និងក្រីក្រ២ ទទួលបាន២៨,០០០រៀល។ និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍ក្រីក្រ១ ទទួលបាន៤០,០០០រៀល និងក្រីក្រ២ទទួលបាន២៨,០០០រៀល ។
៣-ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទភេទមុខសញ្ញាក្រុមជនគោលដៅប្រាក់ឧបត្ថម្ភក្នុង១ខែតាមកម្រិតក្រីក្រ ក្រីក្រ១និងក្រីក្រ២។ ក្នុងនោះ គ្រួសារដែលមានប័ណ្ណសមធម៌ (ប្រភេទក្រីក្រ១ និងក្រីក្រ២) ក្រីក្រ១ ទទួលបាន៨០,០០០រៀល ក្រីក្រ២ទទួលបាន៨០,០០០រៀល ។
-កុមារអាយុ០-៥ឆ្នាំក្នុងម្នាក់ៗក្រីក្រ១ទទួលបាន២៤,០០០រៀល ក្រីក្រ២ទទួលបាន១៦,០០០រៀល។ ជនពិការភាពក្នុងម្នាក់ៗក្រីក្រ១ ទទួលបាន២៤,០០០រៀល ក្រីក្រ២ ទទួលបាន១៦,០០០រៀល។រីឯមនុស្សចាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើងក្នុងម្នាក់ៗក្រីក្រ១ទទួលបាន២៤,០០០រៀល ក្រីក្រ២ ទទួលបាន១៦,០០០រៀល។ និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ក្រីក្រ១ទទួលបាន២៤,០០០រៀល និងក្រីក្រ២ទទួលបាន១៦,០០០រៀល ៕