ព័ត៌មានជាតិ

លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ​បាន​ខិតខំ​ប្រឹងប្រែងអ​នុវ​ត្ត​ការងារ​កសាង​មូលដ្ឋាន​និង​ជួយ​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​

​ខេត្ត​កំពង់ធំ ៖ ដោយ​ល​មើល​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់លោក យី ហុល ចៅសង្កាត់​ស្រ​យ៉ូវ ក្នុង​ក្រុង​ស្ទឹងសែន និង​មាន​ការខ្វះខាត​មូលនិធិ​សម្រាប់​កសាង​មូលដ្ឋាន​ផង​នោះ​។ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ជួយ​កសាង​ផ្លូវ​បេតុង​អា​ប៉េ​ចំនួន​២​ខ្សែ និង​ជួយ​កសាង​សាលាបឋមសិក្សា​១​ខ្នង​មាន​៣​បន្ទប់​ដូចខាងក្រោម ៖

​ផ្លូវ​បេតុង​អា​ប៉េ​១​ខ្សែ ប្រវែង​ទទឹង ៥​ម៉ែត្រ បណ្តោយ​៩២១​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំពង់​សំរោង​។ និង​១​ខ្សែ​ទៀត​ប្រវែង​ទទឹង​៥​ម៉ែត្រ បណ្តោយ​ប្រវែង​៤៤៤​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំរ៉ែង ។​

​ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ចាប់ផ្តើម​ជួយ​កសាង​សាលាបឋមសិក្សា​១​ខ្នង​មាន​៣​បន្ទប់ ស្ថិតនៅក្នុង​ភូមិ​រកា​សាងសង់​ពី​ថ្ម​ប្រក់​ក្បឿង កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ។​

​លោក​ចៅសង្កាត់​ក៏​បាន​អោយដឹង​ផង​ដែរ​ថា ចំពោះ​ប្រាក់​មូលនិធិ​សង្កាត់​បាន​កសាង​ផ្លូវ​បេតុង​អា​ប៉េ បាន​១​ខ្សែ ដែល​មាន​ប្រវែង​ទទឹង​៦​ម៉ែត្រ បណ្តោយ​៧០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ពុក​យុ​ក​។ ក្រៅពីនេះ​លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​មានដូចជា​បញ្ជាក់​កំណើត​បាន​ចំនួន​២៣៩​សន្លឹក សំបុត្រ​កំណើត​ចំនួន​២៩២​សន្លឹក សំបុត្រ​អាពាហ៍ពិពាហ៍​ចំនួន​២៧៥​គូរ សំបុត្រមរណៈភាព​ចំនួន​១៥៤​សន្លឹក សរុប​ទាំងអស់​២០២៣​សន្លឹក​/​នាក់ ។​

​ចំណែក​ការងារ​មនុស្សធម៌ សមធម៌ វិញ​ក្រុមការងារ​សង្កាត់​បាន​ធ្វើ​ការសម្ភាសន៍​ជនពិការ​ភាព​បាន​ចំនួន​២៣៨ និិង​គ្រួសារ​ងាយ​រង​ហានិភ័​យ សម្ភាសន៍​បាន​ចំនួន​៩៦១ គ្រួសារ​និង​គ្រួសារ​ក្រីក្រ​សម្ភាសន៍​បាន​ចំនួន​៥៣៨​គ្រួសារ​សរុប​ការសម្ភាសន៍​ទាំងអស់នេះ​មិនទាន់​ចេញ​លទ្ធផល​នៅ​ឡើយ ។​

 

kam

Leave a Reply

Your email address will not be published.