ខេត្តកំពង់ធំ ៖ ព្រះគ្រូនិម្មលធម្មលក្ខណ៍ សោម ជាន ព្រះអនុគណនិងជាប្រធានមូលនិធិសង្គហទានសង្គមសាខាកាកបាទក្រហមស្រុកសន្ទុកនិងលោក ឡង គីសឹង អភិបាលស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុកសន្ទុក។ អមដំណើរដោយព្រះមន្ត្រីសង្ឃក្រុមការងារជំនួយការសាលាអនុគព្រះចៅអធិការ មន្ត្រីរាជការរដ្ឋបាលស្រុកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អាចារ្យគណៈកម្មការវត្ត។ បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខប្រជាពុទ្ធបរិស័ទរងគ្រោះដោយអគ្គិភ័យ(ភ្លើងឆេះផ្ទះ)នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤ ។