ខេត្តឧត្តរមានជ័យ ៖ គួររំលឹកថាពីមួយឆ្នាំទៅមួយឆ្នាំ លោក អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកលើវិស័យសុខាភិបាល និងបានយកចិត្តទុកដាក់ក្នុងការពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋទទួលបានលទ្ធផលគួរអោយកោតសរសើរ ។
លទ្ធផលជាក់ស្តែង លោកប្រធានបានខិតខំជួសជុលអគារ ដែលមានសភាពចាស់ទ្រុឌទ្រោមនិងរោងដែលត្រូវបាក់បែកខូចខាតដោយសារគ្រោះធម្មជាតិក៏ត្រូវបានកសាងឡើងវិញរួចរាល់ហើយដែរ។ ក្នុងនោះដែរក៏មានអគារមន្ទីរពេទ្យមួយខ្នងទៀតមាន២ជាន់បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការជាគំរោងរបស់ក្រសួងសុខាភិបាល អគារនេះចែកចេញជាផ្នែកវះកាត់,ផ្នែកជម្ងឺទូទៅ កុមារផ្នែកជម្ងឺទូទៅ សំរាប់មនុស្សចាស់ និងផែ្នកសម្ភពនិងរោគស្ត្រីុ។
ទាក់ទងទៅនឹងការពិនិត្យនិងព្យាបាលជម្ងឺសរុបទាំងអស់សំរាប់ឆ្នាំ២០២៣មានចំនួន៤០៤៦នាក់ ក្នុងនោះកុមារក្រោម៥ឆ្នាំ១៧១នាក់ ចំនួនករណីកុមារជម្ងឺចេញគិតទាំងរបេងផងចំនួន២០៨៤នាក់ ករណីកុមារក្រោម៥ឆ្នាំ ចេញពីមន្ទីរពពេទ្យដោយមានជម្ងឺ កង្វះអាហារូបត្ថម្ភស្រួចស្រាវចំនួន៩នាក់រយៈពេលសម្រាកជាមធ្យមនៃការសំរាកព្យាបាលចំនួន៤១៥នាក់ អត្រាប្រើប្រាស់គ្រែសរុប៧៧% ចំនួននិងភាគរយនៃការសំរាលកូន១៩៦នាក់ ចំនួននិងភាគរយនៃការសំរាលកូនដោយវះកាត់ចំនួន២១នាក់។
ក្រៅពីនេះចំនួនករណីរបេងគ្រប់សណ្ឋានដែលបានស្រាវជ្រាវរកឃើញចំនួន២៤នាក់ ចំនួនករណីជម្ងឺទឹកនោមផ្អែមដែលបានទទួលការព្យាបាលនៅមូលដ្ឋានសុខភិបាល (OPD) ១២០៣នាក់ចំនួននករណីជម្ងឺទឹកនោមផ្អែម ដែលព្យាបាលនៅមូលដ្ឋានសុខាភិបាល៧៨នាក់(IPD)ចំនួនករណីជម្ងឺលើសឈាមដែលបានទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាល (OPD) ចំនួន៨៧០នាក់ ចំនួនករណីជម្ងឺលើសឈាមដែលបានទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាល(IPD)ចំនួន១៦៨នាក់។ ចំនួនករណីវះកាត់ធំសរុប១០៧នាក់ចំនួនករណីវះកាត់សរុប៨១០នាក់ ។