ព័ត៌មានជាតិ

លោក ហម ម៉ា​ដា មេឃុំ​មហាខ្ញូង​និង​ក្រុមប្រឹក្សា​ឃុំ​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​ហេដ្ឋានរចនាសម្ព័​ន្ធក្នុង​មូលដ្ឋាន​និង​ការងារ​មនុស្សធម៌ សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​

ប្រជាពលរដ្ឋ​ជាច្រើន​បាន​វាយតម្លៃ​ថា​ជា​ថ្នាក់ដឹកនាំ​ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌​សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​។​

​សមទ្ធិ​ផល​ដែល​សម្រេច​បាន​មានដូច​ជា បាន​ធ្វើ​ផ្លូវ​បេតុង​បាន​ចំនួន​២​ខ្សែ ប្រវែង​សរុប​៨៨៤​ម៉ែត្រ​ដែល​មាន​ទទឹង​៥​ម៉ែត្រ ។​ធ្វើ​លូ​បណ្តោះ​ទឹក​តាមផ្លូវ​បាន​៨​លូ មុខ​លូ​១​ម៉ែត្រ​៤​ជ្រុង ពី​លូ​មួយ​ទៅ​លូ​មួយ​ប្រវែង​៥០​ម៉ែត្រ​បង្កប់​ទុយោ​ក្នុង​ដី​។ ធ្វើ​ផ្លូវលំ​ចាក់​ដីស និង​ចាក់​កំទេច​ថ្ម​ពី​លើ​ប្រវែង​៦០០០​ម៉ែត្រ​។ គំរោង​អភិវឌ្ឍ​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​ប្រមាណ​៩០០​ម៉ែត្រ​ក្នុង​ឆ្នាំ​២០២៤ វាស់វែង​រួចរាល់​អស់ហើយ ។​

​សំ​រាប់​ឆ្នាំ​២០២៣​កន្លងមកនេះ ឃុំ​បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​ក្រ​១​និង​ក្រ​២ ចំនួន​៣៤៩​នាក់ ចែក​ប័ណ្ណ​ដល់​ជនពិការ​បាន​១២៣​នាក់​។ ក្រៅពី​នេះ​ឃុំ​បាន​ធ្វើ​ការសម្ភាសន៍​ប្រជាពលរដ្ឋ​ក្រ​១​បាន​ចំនួន​៨​នាក់ ក្រ​២​បាន​ចំនួន​២៣​នាក់​ហានិភ័យ​ចំនួន​៦៦​នាក់​ការសម្ភាសន៍​នេះ ក្នុង​ឆ្នាំ​២០២៣ មិន​ទាន់​ធ្លាក់​ប័ណ្ណ​នៅឡើយ​។​

​លោក​មេឃុំ​បានអោយដឹងថា រាជរដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​ជា​ថវិការ​ផងដែរ ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ រហូត​ដល់​មានកូន​អាយុ​ក្រោម​២​ឆ្នាំ ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ក្នុង​១​នាក់​ទទួលបាន​១​លាន​ហាសិប​ពីរ​ម៉ឺន​រៀល​ក្នុងនោះ​ដែរ​អ្នក​មាន​ផ្ទៃពោះ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ជា​រៀងរាល់ខែ​។ លោក​មេឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជ​ពលរដ្ឋ​បាន​ទាន់ពេលវេលា​មានដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ជាដើម​ដោយ​មិន​គិតលុយ ។​

kam

Leave a Reply

Your email address will not be published.