ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមេបញ្ជាការរងទទួលការងារកសាងកម្លាំង លោកប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យចំណុះ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយការិយាល័យផែនការហ្វឹកហ្វឺន នាយការិយាល័យផែនការនិងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ នាយការិយាល័យសុខាភិបាល សរុបចំនួន១៣រូប ។
អញ្ជើញចូលរួមពិធីផ្សព្វផ្សាយការងារជ្រើសរើសយោធិនកងរាជអាវុធហត្ថនេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (video Conference) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំតូចជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕