ព័ត៌មានជាតិ

លោក ស៊ីវ ប៉េង​គី មេឃុំ​ជើងគួ​ន​បាន​ខិតខំ​ប្រឹងប្រែងក​សាង​ស្ថានីយ៍​បូមទឹក ប្រឡាយទឹក និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ បាន​ជា​ច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​

ខេត្តតាកែវ ៖ លោក ស៊ីវ ប៉េង​គី ឃុំ​ជើង​គួន ក្នុង​ស្រុក​សំរោង​ខេត្ត​តាកែវ​បាន​ខិតខំ​អនុវត្ត​ការងារ​កសាង​ស្ថានីយ៍​បូមទឹក ប្រឡាយទឹក និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​បាន​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​។​

-​លទ្ធផល​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០២៣ បាន​ធ្វើ​ស្ថានីយ៍​បូមទឹក​១​កន្លែង និង​ជួសជុល​ស្ថានីយ៍​១​កន្លែង​។​ធ្វើ​ប្រឡាយ​ទឹក​បាន​១​ខ្សែ​ប្រវែង​សរុប​២៥៤៩​ម៉ែត្រ ធ្វើ​ផ្លូវបេ​តុអា​ម៉េ​១​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ និង​បន្ត​ធ្វើ​នៅ​ឆ្នាំ​២០២៤​ជា​បន្ត​ទៀត​។​

-​លោក​មេឃុំ​បានឲ្យដឹង​ថា​ក្រៅពី​នេះ​សាលាខេត្ត​តាកែវ​ក៏​បាន​ជួយ​ស្តារ​ពោះ​អូរ ដើម្បី​នាំ​ទឹក​ពីក្រោម​សង្គ្រោះ​ស្រូវប្រាំង​ដែល​ជួប​នឹង​ភាពរាំងស្ងួត​ស្រោចស្រព​លើ​ដី​ចំនួន​៣៥០​ហិកតា​។ ជួសជុល​ផ្លូវ​កៅស៊ូ​ដែល​ខូចខាត​

​ចំនួន​៤​កន្លែង​រួចហើយ​ជួសជុល​ផ្លូវ​លំបាន​១​ខ្សែ​ប្រវែង​៦០០០​ម៉ែត្រ និង​បាន​ចាក់​ដី​ត្រៀម​ធ្វើ​មណ្ឌល​សុខភាព​បាន​ចំនួន​៥៧០​ក្បាន​ជា​ថវិកា​របស់​សប្បុរស​ជន​។​

​ការងារ​អភិវឌ្ឍ​សម្រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គំរោង​បន្ត​នឹង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​៧៥០​ម៉ែត្រ ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៣៥០០​ម៉ែត្រ ។ គំរោង​ស្តារ​ប្រឡាយ​ប្រវែង​២៥០០​ម៉ែត្រ​គំរោង​ធ្វើ​ស្ថានីយ៍​បូមទឹក​១​កន្លែង​ទៀត​ស្ថិតនៅ​ភូមិ​ពន់​សាំង​ជា​ថវិការ​មូលនិធិ​ឃុំ ៕

 

kam

Leave a Reply

Your email address will not be published.