ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោកវេត វិសេសបបញ្ញា ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាព ឯកឧត្តម ខូយ វីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិសាត់ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសំរាប់ខែកក្កដាឆ្នាំ២០២៤។
ការងារប្រជុំនេះ គឺដើម្បីត្រួតពិនិត្យនិងពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក គ្រឿងញៀន ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបញ្ហាផ្សេងៗ កិច្ចប្រជុំនេះមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តនិងកងកម្លាំងទាំង៣ប្រភេទ ។