ខេត្តសៀមរាប ៖ នៅក្នុងពិធីនោះដែរ យើងពិិនិត្យឃើញឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ បានអបដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសមាធិយោគ និងវនយាត្រាក្នុងបរិវេណប្រាសាទអង្គវត្ត និងសួនរុក្ខជាតិអង្គរក្នុងឱកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា។
បន្ទាប់ពីពិធីសមាធិយោគៈនិងវនយាត្រានេះមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារដើរចង្ក្រម ភាវនា ក្នុងបរិវេណប្រាសាទងអ្គរវត្តនិងវនយាត្រាក្នុងសួនរុក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃព្រឹក្សានិងជីវចម្រុះនៅទីនោះផងដែរ។