ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំសហការីចំនួន៧រូប ចូលរួមសហការជាមួយក្រុមការងារនៃគម្រោងធ្វើអោយប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ និងនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យនិងពិភាក្សាការងារសម្រាប់កាសិក្សា លើការបំពាក់បរិក្ខារសុវត្ថិភាពបន្ថែម តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ៕