ខេត្តពោធិ៍សាត់ ៖ កន្លងមកនេះ យើងពិនិត្យឃើញថាលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិសាត់ បានខិតខំប្រឹងប្រែងរៀបចំជួសជុលកែលំអ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឲ្យកាន់តែប្រសើរ។ ជាពិសេសប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងចិត្តដោយទទួលបាននូវសមទ្ធិផលថ្មីបន្ថែមទៀត ក្នុងទីក្រុងមានសោភ័ណភាពស្រស់ស្អាត និងការប្រើប្រាស់ផ្លូវកៅស៊ូ(DBST)និង(Curp)របាំងការពារដី តាមដងផ្លូវនិងតាមមុខផ្ទះ ។