ខេត្តពោធិសាត់ ៖ ការចុះត្រួតពិនិត្យរបស់ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិសាត់នេះ គឺដើម្បី៖
១/ប្រជុំពិភាក្សាអំពីសកម្មភាពការងារនិងការរីកចំរើនរបស់ ស.ក.ប.ទ។ ២/ពិនិត្យនិងពន្យល់ណែនាំដល់គណកម្មធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រងនិងថែទាំប្រព័ន្ធធារាសាស្ត្រ(O&M)
៣/ជម្រុញលើកទឹកចិត្តរបស់គណៈកម្មធិការ ស.ក.ប.ទ ក្នុងការចុះប្រមូលភាគទាន ប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់ខ្លួន។
៤/ពិនិត្យចំណូល ចំណាយនិងពន្យល់ណែនាំអីពីការចំណាយថវិកាផ្សេងៗ នៅក្នុងស.ក.ប.ទ ។
៥/ពិភាក្សាអំពីបញ្ហាប្រឈមដំណោះនិងសំណូមពរផ្សេងៗ របស់គណៈកម្មាធិកា ស.ក.ប.ទ និងអាជ្ញាធរដែនដី។
៦/ការបណ្តោះបណ្តាលមេរៀនស្តីពីកិច្ចដំណើរការនិងការងារថែទាំប្រព័ន្ធធារាសាស្ត្រ(PIMD)និងមេរៀនការគ្រប់គ្រងទឹក ដល់អាជ្ញាធរឃុំ គណៈកម្មាធិកាស.ក.ប.ទ និងសមាជិក ស.ក.ប.ទ។
៧/ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ៕