ខេត្តពោធិសាត់ ៖ មន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងសមប្បុរសជនទាំងអស់ ជាពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ ដែលតែងតែយកចិត្តទុកដាក់ជួយគៀងគររកថវិកា ជួយសាងសង់អគារក្នុងមន្ទីរពេទ្យខេត្តដើម្បីបំរើសុខភាពប្រជាពលរដ្ឋក្នុងខេត្ត ។