ព័ត៌មានជាតិ

​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍​ទី​២​ខែ​សីហា ឆ្នាំ​២០២៤

​ខេត្ត​ព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​១២ ខែ សីហា ឆ្នាំ​២០២៤ កន្លងមកនេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍​ទី​២ ខែ​សីហា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ប្រចាំ​សប្តាហ៍​ក្រោយ​ជា​បន្ត​ទៀត​។​

​សមាសភាព ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក​ប្រធាន​មន្ទីរ​,​អនុប្រធាន​មន្ទីរ​,​លោកនាយ​ខណ្ឌ​ទាំង​២ និង​លោក លោកស្រី ជា​ប្រធាន​ការិយាល័យ​ជំនាញ​ទាំង​១០ ។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រៃវែង​។​

 

kam

Leave a Reply

Your email address will not be published.