នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួង ដឹងនាំដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូDBST ចំនួន១ខ្សែ ប្រវែង៣.៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលកៅស៊ូដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់0.២ម៉ែត្រ និងសាងសងលូមូលមុខមួយចំនួន១កន្លែង និងស្លាក់ឈ្មោះ១កន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខDRR-NC-2023-No.001) ដែលទទួលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងពិធីចុះពិនិត្យនាឱកាសនោះ ក៏មានការចូលរួមពីសំណាក់ ប្រតិភូក្រសួង និងលោក អាន ស៊ីណា ប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនរូបផងដែរ។
សូមជម្រាបជូនផងដែរថា ៖ ផ្លូវនិងលូដែលបានបញ្ចប់ការសាងសងនេះ ត្រូវបានគណៈប្រតិភូអន្តរក្រសួង វាយត្រួតពិនិត្យវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន១០០% ដែលចុះអនុវត្តសាងសងនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ គិតមកដល់ត្រឹមថ្ងៃនេះ មានរយៈពេលជាង១៣ខែមកហើយ។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារខាងលើនេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ផងដែរ។
ឯកឧត្តម បន្តថា៖ រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដេីម្បីកម្ពុជាអាចសម្រេចចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ “។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ឯកឧត្តម រដ្ឋលេខា បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឲ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវនិងលូខាងលើនេះ អោយបានល្អប្រសើរប្រកបដោយគុណភាពត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូ អោយបានគង់វង្សយូអង្វែងផងដែរ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមអគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា៕