ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​បច្ចេកទេស​គម្រោង ក្រុម​ទីប្រឹក្សាបច្ចេកទេស​របស់​គម្រោង ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត គម្រោង RCIP ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក (WB) នៅ​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នា​ថ្ងៃ​អង្គារ​៦​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​លោក ផេង សំបូរ ប្រធាន​នាយកដ្ឋាន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​កែលម្អ​ការតភ្ជាប់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ (RCIP) លោក អាន សុីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​គម្រោង និង​ក្រុម​ទីប្រឹក្សា​បច្ចេកទេស​របស់​គម្រោង ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត គម្រោង RCIP ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក (WB) នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន ៤​ខ្សែ មាន​ប្រវែង​សរុប ៥៩.៦ គ​.​ម សម្រេចបាន​លទ្ធផល​ជា​រួម​ប្រមាណ ២០,៩៧% មាន​ដូចខាងក្រោម​៖

– ខ្សែ​ទី​១ TBK 21 (​ផ្លូវជាតិ​លេខ​៧ – ប​ង្គៅ – ចំ​បក់​) ប្រវែង ១២,៧ គ​.​ម ស្ថិតនៅក្នុង​ឃុំ​ទ្រៀក ស្រុក​មេមត់ ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៣,៥ %
– ខ្សែ​ទី​២ TBK 18 (​ព្រះ​ពន្លា – ចំ​បក់​) ប្រវែង ១២,៣ គ​.​ម ស្ថិតនៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក និង​ឃុំ​នាង​ទើត ស្រុក​តំបែរ ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៣៦,៣១ %
– ខ្សែ​ទី​៣ TBK 27 (​ប្រ​សែលើ – ចុង​អូរ – រ​កាព​ប្រាំ​) ប្រវែង ២៣,៤ គ​.​ម ស្ថិតនៅ​ឃុំ​គរ និង​ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៧,៦២ %
– ខ្សែ​ទី​៤ TBK 13 (​រ​កាព​ប្រាំ – ក្បាល​បឹង​សេះ – គោក​ស្រុក​) ប្រវែង ១១,២ គ​.​ម ស្ថិតនៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ និង​ឃុំ​គោក​ស្រុក ស្រុក​តំបែរ ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៣៦,៤៧ %​។​

​បន្ទាប់​ពី​ការចុះពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង RCIP ឯកឧត្តម​បណ្ឌិត បាន​បន្ត ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការខូចខាត​ជាក់ស្តែង​លើ​កំណាត់​ខ្សែ​ផ្លូវ​បេតុង​មួយ​ខ្សែ TB4 (​បារាយណ៍​-​ស្ទឹង​គគីរ​-​ភូមិ​ទី​៥) ប្រវែង ៩.៩៧ គ​.​ម របស់​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជនបទ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (CRRIDP) ហិរញ្ញប្បទាន​ដោយ EDCF ស្ថិតក្នុង​ឃុំ​រការ​ខ្នុរ និង​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដែល​រង​ការខូចខាត​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​ទន្លេមេគង្គ​៕

kam

Leave a Reply

Your email address will not be published.