ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអមដំណើរ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១គម្រោង មានប្រវែង ៥ ២០០ម. ទទឹង ៦ម. កម្រាស់ ០,២ម. និងសាងសងលូមូលមុខពីរចំនួន ២កន្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រឹង ទៅភូមិត្រពាំងប្ញស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខ៖ DRR-NC-2024-No.52) ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាធិការ គ.ត.វ មន្ត្រីបច្ចេកទេស អ្នកទទួលការ នៃនាយកដ្ឋានផ្លូវលំជនបទ លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ផងដែរ៕