ក្រោមការដឹកនាំរបស់លោក វេជ្ជបណ្ឌិត លុយ សែន ជាប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពិនិត្យ និង ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានទាន់ពេល វេលាប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈទទួលបានការគោរពស្រឡាញ់ពីមជ្ឍដ្ឋានប្រជាពលរដ្ឋជាច្រើនផងដែរ ។
លោកវេជ្ជបណ្ឌិត លុយ សែន ប្រធានមន្ទីរពេទ្យបានអោយដឹងថាសំរាប់ឆ្នាំ២០២៤ ខែ១០ កន្លងមកនេះការពិនិត្យ និង ពិគ្រោះជម្ងឺសរុបចំនួន១០១០ ករណី អ្នកចូលមកសំរាកនៅមន្ទីរពេទ្យមានចំនួន៥១៤ករណី ស្ត្រីអ្នកសំរាលកូន មានចំនួន៥៨នាក់ អ្នកមកពិនិត្យជម្ងឺទឹកនោមផ្អែម ចំនួន៣៥០នាក់ ករណីបញ្ជូនក្នុងខែ១០ ចំនួន៦០នាក់ពិគ្រោះនិងពិនិត្យភ្នែកមានចំនួន៧១នាក់ ពិនិត្យអេកូ ចំនួន៨០នាក់ ។
– ផ្នែកមន្ទីរពេទ្យមានដូចជា ១/ ពិគ្រោះពិនិត្យជម្ងឺក្រៅ ២/ ផ្នែកសង្គ្រោះបន្ទាន់ ៣/ ផ្នែកសម្ភព និង រោគស្ត្រី
៤/ ផ្អែកជម្ងឺទូទៅ ៥/ផ្នែកជម្ងឺកុមារ ៦/ ផ្នែកវះកាត់ ៧/ ផ្នែកទឹកនោមផ្អែម ៨/ ផ្នែកជម្ងឺពិសោធន៍
៩/ ផ្នែករូបភាពវេជ្ជសាស្ត្រ ១០/ ផ្នែករថយន្តសង្គ្រោះ ១១/ ផ្នែករដ្ឋបាលនិងគណនេយ្យ ១២/ ផ្នែកឱសថ
១៣/ ផ្នែកពិនិត្យសុខភាព ១៤/ ផ្នែកការពារជម្ងឺឆ្លងក្នុងមន្ទីរពេទ្យ ។
ជាមួយគ្នានេះដែរ មន្ទីរពេទ្យក៍មានផ្នែកឡានសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ក្នុងមន្ទីរពេទ្យមានគ្រែចំនួន៨០គ្រែមន្ទីរពេទ្យកំរិត២ (EPA2) មានគ្រែ៨០គ្រែ ចំពោះបុគ្គលិកបំរើការងារក្នុងមន្ទីរពេទ្យមានចំនួន៨០នាក់ ក្នុងនោះក្របខណ្ឌ៧៤នាក់ វេជ្ជបណ្ឌិត១៥នាក់ ។
ចំពោះអគារមន្ទីរពេទ្យវិញមាន ៦ខ្នង ក្នុងនោះមានអគារសង្គ្រោះបន្ទាន់១ខ្នង អគារ ផ្នែកវះកាត់ ១ខ្នង អគារ ផ្នែកសម្ភព និងរោគស្ត្រី ១ខ្នង អគារជម្ងឺផ្នែកទូទៅ និងកុមារ១ខ្នង អគារផ្នែកពិសោធន៍ ១ខ្នង អគារទឹកនោមផ្អែម១ខ្នង និង អគារផ្នែករដ្ឋបាល១ខ្នង ។
ក្រៅពីនេះលោកប្រធានមន្ទីរពេទ្យក៍បានខិតខំប្រឹងប្រែងផងដែរក្នុងការជួសជុល កែលម្អអគារចាស់ៗ ដែលបាត់បង់សោភ័ណភាពឲ្យល្អប្រសើរឡើងវិញ ។ នៅតាមអគារ តាមការិយាល័យ តាមបន្ទប់ព្យាបាលជម្ងឺក្រុមការងារអនាម័យតែងតែបានបោសសំអាតថែទាំបរិស្ថានអនាម័យជាប់ជាប្រចាំ ។