ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយ​ឃ្លាំង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​

កន្លងមកនេះ​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយ​ឃ្លាំង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ (​កៀប​សរសៃ​ចង្កេះ​លៀន​ឌី​ស​) នៅ​គេហដ្ឋាន ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​ជាមួយគ្នានេះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំយក​អំណោយ​ជា​ថវិកា​ចំនួន​២,០០០,០០០​រៀល (​ពីរ​លាន​រៀល​) និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ជូន​ដល់​លោក អនុសេនីយ៍ឯក យ៉ាន យេត និង ក្រុម​គ្រួសារ​ផង​ដែរ ៕

 

kam

Leave a Reply

Your email address will not be published.