ព័ត៌មានជាតិ

​លោក លឹម ជាវ តំណាង ឯកឧត្តម គង់ គឹម​នី ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) អញ្ជើញ​ដឹកនាំ ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ស្ថានភាព​អនាម័យ​ស្រុក​ស្នួល ជា​ស្រុក​បញ្ឈប់​ការ បន្ទោ​បង់​ពាសវាល​ពាសកាល (ODF)

​លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ទឹកស្អាត និង​អនាម័យ តំណាង ឯកឧត្តម គង់ គឹម​នី ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) បាន​អញ្ជើញ​ដឹកនាំ ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ស្ថានភាព​អនាម័យ​ស្រុក​ស្នួល ជា​ស្រុក​បញ្ឈប់​ការ បន្ទោ​បង់​ពាសវាល​ពាសកាល (ODF) ។​

​នា​ឱកាស​នោះ​ដែរ ក៍​មាន​ការអញ្ជើញ​ចូលរួម​សហការ និង សម្របសម្រួល ពី​លោក​អភិបាលស្រុក អភិបាលរង​ស្រុក និង លោក​មេឃុំ ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង ជា​លទ្ធផល​ស្រុក​ស្នួល ត្រូវ​បាន​សម្រេច​ជា​ស្រុក​ទទួល បាន​ការបញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ទាំងស្រុង (ODF) ផ្ទៃក្នុង​និង​ត្រូវ​រៀបចំ​ពិធី​ប្រកាស (ODF) នៅវេលា​បន្ទាប់​ឆាប់ៗ នេះ ។​

 

kam

Leave a Reply

Your email address will not be published.