នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២២នេះ លោក ចាន់ រតនា អភិបាលរងខេត្ត តំណាងឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី បានចូលរួមកសន្និសិទសារព័ត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យបញ្ឈប់ការជួញដូរសត្វព្រៃនៅខេត្តមណ្ឌលគិរីក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សេង ទៀក ប្រធានអង្គការ WWF តំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើ និងបណ្តាញសារព័ត៌មាន អាជីវករ ម្ចាស់ភោជនីយដ្ឋានដែលមានទីតាំងក្នុងទីរួមខេត្តមណ្ឌលគិរី។
សន្និសិទ មានគោលបំណងជំរុញឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និយាយថាទេចំពោះការទទួលទាន និងជួញដូរសាច់សត្វព្រៃ ព្រមទាំងដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ និងចូលរួមអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃគឺ «យុទ្ធនាការអន្ទាក់សូន្យ»។