ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី

 

នៅព្រឹកថ្ងៃពុធ ២កើត ខែកក្តិត ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក ស៊ន សារុន អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ ២០២២ ត្រីមាសទី៣ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាង៣ប្រភេទ លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង/ស្រុក ទាំង៥ តាមរយះ ប្រព័ន្ធវីដេអូzoom កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។

kam

Leave a Reply

Your email address will not be published.